
ក្រុម Pangu ដែលធ្លាប់បញ្ចេញ កម្មវិធី Jailbreak iOS 7 ឥឡូវនេះ បានដាក់បញ្ចេញ កម្មវិធីថ្មី ដែលអាច Jailbreak ប្រព័ន្ធ iOS 8.0 ដល់ 8.1 ហើយ។ សូមអនុវត្ត តាមវិធីខាងក្រោម:
តំរូវការជាមូលដ្ឋាន:
- iPhone, iPod Touch និង iPad ដំណើរការលើ ប្រព័ន្ធ iOS 8.0 – 8.1 (មើល វិធីដំឡើងទៅកាន់ iOS 8.1 ពីទីនេះ: http://wp.me/p1DX6F-3Ga)
- កម្មវិធី Pangu ដោនឡូដបានពី: http://pangu.io
ចំណាំ:- iPhone, iPod Touch និង iPad របស់លោកអ្នក ត្រូវដំឡើងដោយប្រើ កម្មវិធី iTunes នៅពេលដំឡើងមក iOS 8 ហើយមិនធ្លាប់អាប់ដេតតាម OTA ដោយចូលទៅ Settings-> Software Update នោះទេ
- សូមប្រាកដថា កម្មវិធី iTunes ស្គាល់ ឧបករណ៍របស់លោកអ្នក
- កុំព្យូទ័រ និងឧបករណ៍ របស់អ្នក ត្រូវភ្ជាប់ អីុនធើណែត
- មុននឹង Jailbreak ត្រូវ:
–> ដាក់ទូរស័ព្ទទៅ មុខងារ AirPlane Mode
–> បិទ លេខកូដចាក់សោរអេក្រង់ Passcode ចេញ
–> បិទ មុខងារស្កែនក្រយៅដៃ Touch ID
–> លុប ឬដោះ គណនី iCloud ចេញសិន
វិធីអនុវត្តន៍:
1. ជាដំបូង សូមដោនឡូដ កម្មវិធី Pangu ពី វិុបសាយ http://pangu.io។ បន្ទាប់មក យកម៉ៅ ចុចខាងស្តាំ Right Click លើកម្មវិធីនេះ រួចរើសយក Run as Administrator។

2. រង់ចាំរហូតកម្មវិធី Pangu ស្គាល់ឈ្មោះ ឧបករណ៍ និងបង្ហាញម៉ូដែល របស់ ឧបករណ៍ យើង រួចចុច ប៊ូតុងខៀវធំ Start Jailbreak-> Already Did ដើម្បីចាប់ផ្តើម Jailbreak។



3. រង់ចាំ របារខៀវ នៅកណ្តាល រត់ពេញ រហូតដល់ផ្នែកខាងចុង ហើយវានឹងចេញអក្សរថា Jailbreak Succeeded។


4. ក្រោយដំណើរការចប់ ឧបករណ៍របស់លោកអ្នក នឹងធ្វើការ Restart។ បន្ទាប់មក នៅលើ ផ្ទាំង Home Screen របស់លោកអ្នក នឹងឃើញមាន អាយខន កម្មវិធី Pangu និង អាយខន របស់ Cydia។ ចុចលើ កម្មវិធី Pangu ដើម្បីបញ្ជាក់ថា វាដំណើរការ ឬអត់ រួចបិទវាវិញ។


5. បន្ទាប់មក ចុចលើ អាយខន Cydia ហើយរង់ចាំ រហូតវាលោត Restart ដោយខ្លួនឯង។


6. បើក Cydia ម្តងទៀត នោះ លោកអ្នក នឹងបានឃើញ ផ្ទាំងដំបូង របស់កម្មវិធី Cydia មិនខាន។ ការ Jailbreak របស់លោកអ្នក បានសំរេចហើយ៕


ចំណាំ: ដោយសារ ការបញ្ចេញ កម្មវិធី Jailbreak iOS 8 នេះ របស់ក្រុម Pangu មានលក្ខណៈ ទាន់ហន់ ដូចនេះ កម្មវិធីកែកុនប្រព័ន្ធជាច្រើន ត្រូវការពេលវេលា ក្នុងការអាប់ដេត។









0 comments:
Post a Comment